​សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមានភ័ព្វសំណាង​បំផុត ដែលមាន​ព្រះមហាក្សត្រ​គង់ប្រថាប់​ជាម្លប់ដ៏ត្រជាក់ត្រជុំ​ដល់ប្រជារាស្រ្ត​ទូទាំងប្រទេស ជាមួយ​សន្តិភាព និង​ការអភិវឌ្ឍ

FN ៖ បន្ទាប់ពីបានដង្ហែព្រះមហាក្សត្រ និងសម្តេចម៉ែ ថ្វាយព្រះរាជកុសលដល់ ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋ នៅព្រឹកមិញនោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលនេះ បានលើកឡើងថា កម្ពុជាមានភ័ព្វសំណាងបំផុតដែលមានព្រះមហាក្សត្រ គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តទូទាំងប្រទេស ជាមួយសន្តិភាព និងការអភិវឌ្ឍ ដែលធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើនខ្លាំងឡើង។ សម្តេចបានសរសេរយ៉ាងដូច្នេះថា «កម្ពុជាយើងមានភ័ព្វសំណាងដ៏មហាថ្លៃថ្លាបំផុត ដែលយើងមានព្រះហាក្សត្រទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តទូទាំងប្រទេស ជាមួយសន្តិភាព និងការអភិវឌ្ឍដែលធ្វើអោយកម្ពុជា យើងកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត»។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះខ្លឹមសារនេះ នៅលើបណ្តាញសង្គម Facebook នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ ជាមួយនឹងរូបភាពជាច្រើនសន្លឹក ដែលសម្តេចបានដង្ហែ ព្រះមហាក្សត្រ និង សម្តេចម៉ែ ថ្វាយព្រះរាជកុសលដល់ ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ ដែលចំនឹងថ្ងៃប្រសូត្ររបស់ អតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបន្ថែមថា «ព្រះរាជពិធីនេះធ្វើឡើងដើម្បីយើងទាំងអស់គ្នាបានចងចាំ … Continue reading ​សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមានភ័ព្វសំណាង​បំផុត ដែលមាន​ព្រះមហាក្សត្រ​គង់ប្រថាប់​ជាម្លប់ដ៏ត្រជាក់ត្រជុំ​ដល់ប្រជារាស្រ្ត​ទូទាំងប្រទេស ជាមួយ​សន្តិភាព និង​ការអភិវឌ្ឍ